|
|
|
លោក Pep Munoz គ្រូបង្វឹក Preah Khan Reach Svay Rieng Football Club បានលើកឡើងក្នុងសន្និសីទសារព័ត៌មានយប់មិញនេះថា វាជាការប្រកួតដ៏ល្អមួយសម្រាប់ក្រុមរបស់លោកពិសេសជាការប្រកួតធំនៅក្រៅស្រុកបែបនេះ។ នៅ 45នាទីដំបូងលោកមើលឃើញថាកូនក្រុមលេងបានល្អមែនទែន ពោលដូចទៅនិងការលើកឡើងពីមុនអីចឹងថាក្រុមស្វាយរៀងជាក្រុមចូលចិត្តគ្រប់គ្រងបាល់ច្រើនហើយនៅវគ្គទី1 នេះគឺលេងគ្រប់គ្រងបានល្អតាមអ្វីដែលគិត។
ការប្រកួតនេះគឺបានបង្ហាញពីកម្រិតគុណភាពរបស់ព្រះខ័នរាជស្វាយរៀង បង្ហាញពីសមត្ថភាពរបស់ពួកគេថាល្អប៉ុណ្ណា ប៉ុន្តែក៏ជាការបង្ហាញដល់ពួកគេដែរថាវាពិតជាលំបាកណាស់សម្រាប់ការប្រកួតនៅទឹកដីម៉ាឡេស៊ី ប៉ះក្រុមខ្លាំងបែបនេះ និងលេងតាមរបៀបដែលបានរៀបចំហើយឈ្នះបែបនេះ។ លោកពិតជាមានមោទកភាពចំពោះក្រុមជាខ្លាំងហើយនេះជាកាដូមួយសម្រាប់ពួកគេដែលខំប្រឹងប្រែងហ្វឹកហាត់កន្លងទៅ។
បញ្ជាក់ដែរថា ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង យប់មិញនេះបានយកឈ្នះលើក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី Terengganu FC ដោយលទ្ធផល 3-2 នៃការប្រកួតដំបូងក្នុងវគ្គចែកពូល ពានរង្វាន់ក្លឹបអាស៊ាន Shopee Cup 2024–25 ASEAN Club Championship Group A។
កាសែត Telegraaf បានរាយការណ៍ថា កីឡាករ Andrés Iniesta ដ៏ល្បីល្បាញរបស់ក្រុម Barcelona ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំ។...
យោងតាមលោក Ekrem Konur អ្នកចាំទី Bento របស់ក្រុម Al-Nassr កំពុងសម្លឹងរកការចាកចេញពីក្រុមយក្សអារ៉ាប៊ីសាអូឌីត ដែលធ្វើឲ្យក្រុម Inter Milan និង AC Milan មានការប្រុងប្រយ័ត្នខ្ពស់។...
យោងតាមលោក Florian Plettenberg បានឲ្យដឹងថា Borussia Dortmund ត្រូវបានគេរាយការណ៍ថាកំពុងតាមដានខ្សែបម្រើ Quinten Timber របស់ Feyenoord ដែលជាប្អូនប្រុសរបស់ខ្សែការពារ Jurrien Timber របស់ Arsenal។...
ខ្សែការពារ Trevoh Chalobah របស់ក្លឹប Chelsea ត្រៀមខ្លួនចូលរួមជាមួយ England national team ដើម្បីជំនួស Marc Guehi ដែលរងរបួស មុនពេលការប្រកួតជម្រុះ World Cup ចុងក្រោយទល់នឹងក្រុមអាល់បានី និងស៊ែប៊ី។...
ក្លឹប Atletico Madrid បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនការតាមប្រមាញ់ខ្សែការពារ Lautaro Rivero របស់ក្លឹប River Plate ហើយបានរៀបចំការដេញថ្លៃមួយដែលមានតម្លៃ 20 លានដុល្លា។...